ព្រះត្រៃបិដក ភាគ ១៤

ដ៏​បរិសុទ្ធ​ស្អាត​ ​តាំង​អំពី​តំណ​នៃ​ជីដូនជីតា៧ជួរ​មក​ដែរ​ ​មិនដែល​មាន​នរណា​មួយ​ ​ពោល​តិះដៀល​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន​ ​ព្រោះហេតុនេះ​ ​បាន​ជា​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ ​មិន​គួរ​ស្តេច​ចូល​មក​ជួបនឹង​យើង​ទេ​ ​តាមដែល​ពិត​នោះ​ ​មានតែ​យើង​ទេតើ​ ​ទើប​គួរ​ចូល​ទៅ​ជួបនឹង​ព្រះ​គោតម​ដ៏​ចំរើន​នោះ​វិញ​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ទ្រង់​លះបង់​ពពួក​ញាតិ​ដ៏​ច្រើន​ ​ហើយ​(​ចេញទៅ​)​ ​ទ្រង់ព្រះ​ផ្នួស​។​បេ​។​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ទ្រង់​លះបង់​ប្រាក់​ ​និង​មាស​ដ៏​ច្រើន​ ​ដែល​ឋិតនៅ​ក្នុង​ផែនដី​ ​ឋិតនៅ​ឯអាកាស​ ​(​ប្រាសាទ​ជាន់លើ​)​ ​ហើយ​ទ្រង់ព្រះ​ផ្នួស​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ទ្រង់​នៅក្មេង​ក​ម្លោះ​ ​មាន​ព្រះកេសា​ខ្មៅស្រស់​ ​ប្រកបដោយ​វ័យ​ដ៏​ចំរើន​ ​តាំងនៅ​ក្នុង​បឋមវ័យ​នៅឡើយ​ ​ទ្រង់​ស្តេច​ចេញ​ចាក​គេហដ្ឋាន​ ​ហើយ​ទ្រង់ព្រះ​ផ្នួស​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​កាលដែល​ព្រះមាតា​ ​និង​ព្រះបិតា​មិន​ពេញ​ព្រះទ័យ​ ​(​នឹង​ឲ្យ​ទៅ​ទ្រង់ព្រះ​ផ្នួស​)​ ​កំពុង​មាន​ព្រះ​ភក្ត្រ​ជោក​ដោយ​ទឹកព្រះនេត្រ​ ​ទ្រង់ព្រះ​កន្សែង​សោយសោក​ ​ព្រះអង្គ​ក៏​ទ្រង់​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636809463099418113
ទៅកាន់ទំព័រ៖