ព្រះត្រៃបិដក ភាគ ១៤

ដាក់​ព្រះកេសា​ ​និង​ព្រះ​មស្សុ​ ​ហើយ​ទ្រង់ព្រះពស្ត្រ​ជ្រលក់​ទឹកអម្ចត់​ ​ទ្រង់​ចេញ​ចាក​គេហដ្ឋាន​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​បានឮ​ថា​ ​ព្រះសមណគោតម​ ​មាន​ព្រះ​រូបឆោម​ល្អ​ ​គួរ​ពិតពិល​ ​រមិលមើល​ ​គួរ​ជ្រះថ្លា​ ​ប្រកបដោយ​ព្រះ​ឆវី​ដ៏​ល្អ​ក្រៃលែង​ ​មាន​ព្រះ​ឆវី​ដ៏​ប្រសើរ​ ​មាន​ព្រះ​សរីរៈ​ស្រដៀងនឹង​ព្រហ្ម​ ​មាន​ព្រះ​សព៌ាង្គរាង​កាយ​ ​គួរឲ្យ​ចង់​មើល​មិនលែង​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​មាន​សីល​ ​មាន​សីល​ដ៏​ប្រសើរ​ ​មាន​សីល​ជាកុសល​ ​ព្រះអង្គ​ប្រកបដោយ​សីល​ជាកុសល​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​មាន​ព្រះ​វាចា​សុភាព​ ​មាន​ពាក្យពីរោះ​ក្បោះក្បាយ​ ​ព្រះអង្គ​ប្រកបដោយ​សំដី​ជា​របស់​អ្នកក្រុង​ ​ជា​វាចា​ច្បាស់លាស់​ប្រាសចាក​ទោស​ ​ជា​វា​ចា​អាច​ញុំាង​អ្នក​ស្តាប់​ឲ្យ​ចូលចិត្ត​ ​សេចក្តី​បាន​ជាក់លាក់​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ជា​អាចារ្យ​ធំជាង​អាចារ្យ​របស់​ជន​ជាច្រើន​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​អស់​កាម​រាគៈ​ហើយ​ ​ប្រាសចាក​សេចក្តី​ស្រើបស្រាល​ហើយ​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ជា​កម្ម​វាទី​ ​ជា​កិរិយ​វាទី​ ​ធ្វើ​នូវ​លោកុត្តរធម៌​ ​ឲ្យ​ជា​ប្រធាន​ដល់​ប្រជាជន​អ្នក​ដ៏​ប្រសើរ​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ទ្រង់​ចេញ​ចាក​ត្រកូល​ដ៏​ខ្ពស់ខ្ពស់​ ​ជា​ត្រកូល​ក្សត្រិយ៍​ ​ដែល​មិនបាន​លាយ​ច្រឡំ​ដោយ​ត្រកូល​ដទៃ​ ​មក​ទ្រង់ព្រះ​ផ្នួស​ ​បានឮ​ថា​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636809463347992330
ទៅកាន់ទំព័រ៖