ព្រះត្រៃបិដក ភាគ ១៤

ទ្រង់​មាន​ព្រះ​ភក្ត្រ​រីករាយ​ ​ទ្រង់​មាន​ព្រះ​ឱស្ឋ​រួសរាយ​ ​ទ្រង់​មាន​ព្រះ​វាចា​មុនគេ​ ​(​តែ​ក្នុង​កាលគួរ​)​ ​បានឮ​ថា​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​មាន​បរិសទ្យ​ទាំង៤ពួក​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ ​បានឮ​ថា​ ​ពួក​ទេវតា​ ​និង​មនុស្សជា​ច្រើន​ ​ជ្រះថ្លា​នឹង​ព្រះសមណគោតម​ ​បានឮ​ថា​ ​(​បើ​)​ ​ព្រះសមណគោតម​ដ៏​ចំរើន​ ​នៅ​អាស្រ័យ​ក្នុង​ស្រុក​ណា​ ​ឬ​និគម​ណា​ ​ពួក​អមនុស្ស​មិន​ហ៊ាន​បៀតបៀន​ ​ដល់​មនុស្ស​ទាំងឡាយ​ក្នុង​ស្រុក​ ​ឬ​និគម​នោះ​ឡើយ​ ​បានឮ​ថា​ ​ព្រះសមណគោតម​ ​មាន​ពួក​ ​មាន​ក្រុម​ ​និង​អាចារ្យ​នៃ​ពួក​ក្រុម​ ​(​ជាច្រើន​)​ ​ប្រជុំជន​ ​តែង​ពោល​ថា​ ​ព្រះអង្គ​ប្រសើរ​ជាង​ពួក​តិរ្ថិយ​ដ៏​ច្រើន​ ​នែអ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​ក៏​យស​របស់​សមណព្រាហ្មណ៍​ទាំងនេះ​ ​តែ​ចំរើនរុងរឿង​ឡើង​ ​ដោយហេតុ​តាមតែ​បាន​ ​យ៉ាងណាមិញ​ ​ឯ​យស​របស់​ព្រះសមណគោតម​ ​មិនមែន​ចំរើន​ ​រុងរឿង​ឡើង​យ៉ាងនោះ​ទេ​ ​តាមដែល​ពិត​នោះ​ ​យស​របស់​ព្រះសមណគោតម​ ​ចំរើនរុងរឿង​ឡើង​ ​ព្រោះ​ការ​បរិបូណ៌​ ​ដោយ​វិជ្ជា​ ​និង​ចរណៈ​ដ៏​ប្រសើរ​ ​បានឮ​ថា​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ព្រមទាំង​ព្រះរាជបុត្រ​ ​ព្រះអគ្គមហេសី​ ​រាជបរិសទ្យ​ ​និង​រាជ​អាមាត្យ​ ​បាន​ដល់​នូវ​ព្រះសមណគោតម​ ​ជាស​រណៈ​ ​ស្មើដោយ​ជីវិត​ ​បានឮ​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636809463832140022
ទៅកាន់ទំព័រ៖