ព្រះត្រៃបិដក ភាគ ១៤

ព្រមទាំង​ព្រះរាជបុត្រ​ ​ព្រះអគ្គមហេសី​ ​រាជបរិសទ្យ​ ​និង​រាជ​អាមាត្យ​ ​បាន​ដល់​នូវ​ព្រះសមណគោតម​ដ៏​ចំរើន​ ​ជាស​រណៈ​ ​ស្មើដោយ​ជីវិត​ ​បានឮ​ថា​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ព្រមទាំង​បុត្រ​ ​ភរិយា​ ​បរិសទ្យ​ ​និង​អាមាត្យ​ ​បាន​ដល់​នូវ​ព្រះសមណគោតម​ ​ជាស​រណៈ​ ​ស្មើដោយ​ជីវិត​ ​បានឮ​ថា​ ​ព្រះបាទ​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​បាន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ព្រះសមណគោតម​ ​បានឮ​ថា​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​បាន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ព្រះសមណគោតម​ ​បានឮ​ថា​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​បាន​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​កោតក្រែង​ព្រះសមណគោតម​ ​បានឮ​ថា​ ​ព្រះសមណគោតម​ ​ទ្រង់​ពុទ្ធដំណើរ​មកដល់​ក្រុង​ចម្បា​ហើយ​ ​ឥឡូវ​ទ្រង់​គង់​ទៀប​ឆ្នេរ​ស្រះ​បោក្ខរណី​ ​ឈ្មោះ​គ​គ្គ​រា​ ​ជិត​ក្រុង​ចម្បា​ ​នែ​គ្នាយើង​ដ៏​ចំរើន​ ​ពួក​សមណៈ​ ​ឬ​ព្រាហ្មណ៍​ឯណា​នីមួយ​ ​ដែល​មកដល់​គា​មក្ខេ​ត្ត​របស់​យើង​ហើយ​ ​ពួក​សមណព្រាហ្មណ៍​អម្បាល​នោះ​ ​សុទ្ធតែ​ជា​ភ្ញៀវ​របស់​យើង​ ​ធម្មតា​ ​ភ្ញៀវ​ ​គួរតែ​យើង​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636809464064743326
ទៅកាន់ទំព័រ៖