ព្រះត្រៃបិដក ភាគ ១៤
បូជា កោតក្រែង នែគ្នាយើងដ៏ចំរើន ព្រះសមណគោតម ទ្រង់ពុទ្ធដំណើរមកដល់ក្រុងចម្បាហើយ ឥឡូវទ្រង់គង់ទៀបឆ្នេរស្រះបោក្ខរណី ឈ្មោះគគ្គរា ជិតក្រុងចម្បា ព្រះសមណគោតម ឈ្មោះថា ជាភ្ញៀវរបស់យើងហើយ ធម្មតាភ្ញៀវ គួរតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រោះហេតុនេះ ព្រះសមណគោតមដ៏ចំរើននោះ មិនគួរចូលមកជួបនឹងយើងទេ តាមដែលពិតនោះ យើងទេតើ ទើបគួរចូលទៅគាល់ព្រះសមណគោតមដ៏ចំរើននោះវិញ ខ្ញុំរៀបរាប់គុណរបស់ព្រះគោតមដ៏ចំរើនបានតែប៉ុណ្ណេះ ឯព្រះគោតមដ៏ចំរើននោះ មិនមែនមានគុណត្រឹមប៉ុណ្ណេះទេ ព្រោះថា ព្រះគោតមដ៏ចំរើននោះ មានគុណ នឹងប្រមាណពុំបាន។
[១៨៣] កាលដែលសោណទណ្ឌព្រាហ្មណ៍និយាយយ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ បាននិយាយទៅនឹងសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា អម្បាលយ៉ាងសោណទណ្ឌព្រាហ្មណ៍ដ៏ចំរើន ម្តេចគង់ពោលសរសើរគុណព្រះសមណគោតមទៅហើយ ព្រោះហេតុនោះ បើទុកជាព្រះសមណគោតមដ៏ចំរើននោះ គង់នៅក្នុងទីឆ្ងាយមួយរយយោជន៍ អំពីទីនេះក្តី
ID: 636809464352719797
ទៅកាន់ទំព័រ៖