ព្រះត្រៃបិដក ភាគ ១៤
កុលបុត្រដែលមានសទ្ធា គួរណាស់តែរកស្បៀងយកទៅ ដើម្បីនឹងចូលទៅគាល់ឲ្យបាន។ សោណទណ្ឌព្រាហ្មណ៍និយាយថា នែអ្នកទាំងឡាយដ៏ចំរើន បើដូច្នោះ យើងទាំងអស់គ្នា នឹងចូលទៅគាល់ព្រះសមណគោតម។ លំដាប់នោះ សោណទណ្ឌព្រាហ្មណ៍ ព្រមទាំងពួកព្រាហ្មណ៍ជាច្រើន បានចូលសំដៅទៅត្រង់ស្រះបោក្ខរណី ឈ្មោះគគ្គរា។ លុះសោណទណ្ឌព្រាហ្មណ៍ ចូលទៅដល់ខាងក្រៅដងព្រៃ
(១) ក៏កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា ប្រសិនជាអាត្មាអញ សួរប្រស្នាចំពោះព្រះសមណគោតម បើព្រះសមណគោតម ពោលយ៉ាងនេះ នឹងអាត្មាអញ ក្នុងប្រស្នានោះថា ម្នាលព្រាហ្មណ៍ ប្រស្នានុ៎ះ អ្នកមិនត្រូវសួរយ៉ាងនេះទេ ម្នាលព្រាហ្មណ៍ ធម្មតាប្រស្នាបែបនុ៎ះ គេគួរសួរយ៉ាងនេះវិញ (បើដូច្នោះ) បរិសទ្យនេះ មុខជានឹងមើលងាយអាត្មាអញ ដោយហេតុនោះ ថាសោណទណ្ឌព្រាហ្មណ៍ ជាមនុស្សល្ងង់ខ្លៅ មិនឈ្លាសវៃ មិនអាចដើម្បីនឹងសួរប្រស្នាចំពោះព្រះសមណគោតម ដោយយោបល់បាន បរិសទ្យនេះ បើមើលងាយបុគ្គលណាហើយ យសរបស់បុគ្គលនោះ គប្បីសាបសូន្យ
(១) បើតាមអដ្ឋកថាពន្យល់ថា ខាងក្នុង គឺព្រៃដែលនៅត្រង់ចន្លោះទីដែលព្រះអង្គគង់។
ID: 636809464729431344
ទៅកាន់ទំព័រ៖