ព្រះត្រៃបិដក ភាគ ១៤

ពួក​ខ្លះ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះទៅ​រក​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​ប្រកាស​នាម​ ​និង​គោត្រ​ ​(​របស់​ខ្លួន​)​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ ​ពួក​ខ្លះ​អង្គុយ​ស្ងៀម​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​អង្គុយ​ត្រិះរិះ​នូវ​ហេតុ​មាន​ប្រមាណ​ច្រើន​ ​ក្នុង​ទីនោះ​ ​ដូច្នេះ​ថា​ ​ប្រសិនបើ​អាត្មាអញ​ ​សួរ​ប្រស្នា​នឹង​ព្រះសមណគោតម​ ​បើ​ព្រះសមណគោតម​ ​ពោល​យ៉ាងនេះ​ ​នឹង​អាត្មាអញ​ ​ក្នុង​ប្រស្នា​នោះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រស្នា​នុ៎ះ​ ​អ្នក​មិន​ត្រូវ​សួរ​យ៉ាងនេះ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មតា​ប្រស្នា​បែប​នុ៎ះ​ ​គេ​គួរ​សួរ​យ៉ាងនេះ​វិញ​ទេតើ​ ​បរិសទ្យ​នេះ​ ​មុខ​ជា​នឹង​មើលងាយ​អាត្មាអញ​ ​ដោយហេតុ​នោះ​ថា​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​មិន​ឈ្លាសវៃ​ ​មិន​អាច​នឹង​សួរ​ប្រស្នា​នឹង​ព្រះសមណគោតម​ ​ដោយ​យោបល់​បាន​ ​បរិសទ្យ​នេះ​ ​បើ​មើលងាយ​បុគ្គល​ណា​ហើយ​ ​យស​របស់​បុគ្គល​នោះ​ ​គប្បី​សាបសូន្យ​ ​យស​របស់​បុគ្គល​ណា​ ​សាបសូន្យ​ហើយ​ ​ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ​ ​ក៏​គប្បី​សាបសូន្យ​ដែរ​ ​ដ្បិត​ភោគៈ​ទាំងឡាយ​របស់​យើង​ ​សុទ្ធតែ​បាន​ដោយ​យស​ ​មួយវិញទៀត​ ​បើ​ព្រះសមណគោតម​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636809465604861416
ទៅកាន់ទំព័រ៖