ព្រះត្រៃបិដក ភាគ ១៤

សួរ​ប្រស្នា​នឹង​អាត្មាអញ​ ​ៗ​ ​មុខ​ជា​ធ្វើ​ព្រះទ័យ​របស់​ព្រះអង្គ​ ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​មិនបាន​ឡើយ​ ​បើ​ព្រះសមណគោតម​ ​ពោល​នឹង​អាត្មាអញ​ ​ក្នុង​ប្រស្នា​នោះ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ប្រស្នា​នុ៎ះ​ ​អ្នក​មិន​ត្រូវ​ឆ្លើយ​យ៉ាងនេះ​ទេ​ ​ម្នាល​ព្រាហ្មណ៍​ ​ធម្មតា​ ​ប្រស្នា​បែប​នុ៎ះ​ ​គេ​គួរ​ឆ្លើយ​យ៉ាងនេះ​វិញ​ទេតើ​ ​បរិសទ្យ​នេះ​ ​មុខ​ជា​នឹង​មើលងាយ​អាត្មាអញ​ ​ដោយហេតុ​នោះ​ថា​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​មិន​ឈ្លាសវៃ​ ​មិន​អាច​ធ្វើ​ព្រះទ័យ​របស់​ព្រះសមណគោតម​ ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​បាន​ ​បរិសទ្យ​នេះ​ ​បើ​មើលងាយ​បុគ្គល​ណា​ហើយ​ ​យស​របស់​បុគ្គល​នោះ​ ​គប្បី​សាបសូន្យ​ ​យស​របស់​បុគ្គល​ណា​ ​សាបសូន្យ​ហើយ​ ​ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ​ ​គប្បី​សាបសូន្យ​ដែរ​ ​ដ្បិត​ភោគៈ​ទាំងឡាយ​របស់​យើង​ ​សុទ្ធតែ​បាន​ដោយ​យស​ ​ឱ​ធ្វើ​ម្តេច​ហ្ន៎​ ​នឹង​បាន​ព្រះសមណគោតម​ ​សួរ​ប្រស្នា​នឹង​អាត្មាអញ​ ​ត្រង់​ត្រៃវេទ​ ​ដែល​អាត្មាអញ​បាន​សិក្សា​មក​ ​អំពីសំណាក់​អាចារ្យ​របស់​ខ្លួន​អេះ​ ​អាត្មាអញ​ ​មុខ​ជា​នឹង​ធ្វើ​ព្រះទ័យ​នៃ​ព្រះសមណគោតម​ ​ឲ្យ​ត្រេកអរ​ដោយ​បញ្ហា​វេយ្យាករណ៍​បាន​ដោយពិត​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636809465839754851
ទៅកាន់ទំព័រ៖