ព្រះត្រៃបិដក ភាគ ១៤

គួរឲ្យ​ពិតពិល​ ​រមិលមើល​ ​គួរឲ្យ​ជ្រះថ្លា​ ​ប្រកបដោយ​សម្បុរ​ដ៏​ស្អាត​ក្រៃលែង​ ​មាន​សម្បុរ​ដ៏​ប្រសើរ​ ​មាន​សរីរៈ​ស្រដៀងនឹង​ព្រហ្ម​ ​មាន​សព៌ាង្គរាង​កាយ​គួរឲ្យ​ចង់​មើល​មិនលែង១​ ​ជា​អ្នកមានសីល​ ​មាន​សីល​ដ៏​ចំរើន​ ​ប្រកបដោយ​សីល​ដ៏​ចំរើន១​ ​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ទី១​ ​ឬទី២របស់​ពួក​ព្រាហ្មណ៍​ ​អ្នកទទួល​គ្រឿងបូជា១​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​រមែង​បញ្ញត្ត​មនុស្ស​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ថា​ជា​ព្រាហ្មណ៍​ ​(​មនុស្ស​ដែល​ប្រកបដោយ​អង្គ៥នេះ​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​។​
 [​១៨៧​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្តា​អង្គ​ទាំង៥ប្រការ​នេះ​ ​អ្នក​អាច​លើក​អង្គ១ចេញ​ ​ហើយ​បញ្ញត្ត​មនុស្ស​ ​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ៤​ ​ថា​ជា​ព្រាហ្មណ៍​វិញ​ ​(​មនុស្ស​ដែល​ប្រកបដោយ​អង្គ៤នោះ​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​ ​តើ​បាន​ឬទេ​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អាច​បញ្ញត្ត​បាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏​បណ្តា​អង្គ​ទាំង៥​ ​យើង​លើក​អង្គ​ ​គឺ​សម្បុរ​ចេញ​ ​ដ្បិត​សម្បុរ​ ​នឹង​យកជាការ​ពុំ​បាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636809466691343559
ទៅកាន់ទំព័រ៖