ព្រះត្រៃបិដក ភាគ ១៤

ព្រាហ្មណ៍​ ​(​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ៤នោះ​)​ ​គឺជា​អ្នកមាន​ជាតិ​ដ៏​ល្អ​ ​ទាំងពីរ​ចំណែក​ ​គឺ​ចំណែកខាង​មាតា​ ​និង​ចំណែកខាង​បិតា​ ​កើតអំពី​ផ្ទៃ​ដ៏​បរិសុទ្ធ​ស្អាត​ ​ដរាប​អំពី​តំណ​នៃ​ជីដូនជីតា​ ​ជា​គំរប់៧មក​ ​មិនដែល​មាន​នរណា​ពោលទោស​ ​តិះ​ដៀស​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន១​ ​ជា​អ្នក​រាយមន្ត​ ​ចេះចាំ​មន្ត​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ត្រៃវេទ​ ​ព្រមទាំង​គម្ពីរ​និ​ឃ​ណ្ឌុ​ ​គម្ពីរ​កេតុ​ភៈ​ ​ព្រមទាំង​អក្ខរប្បភេទ​ ​គឺ​សិក្ខា​ ​និង​និរុត្តិ​ ​ដែល​មាន​គម្ពីរ​ឥតិ​ហា​សៈ​ ​ជា​គំរប់៥​ ​ជា​អ្នក​ស្គាល់​បទ​ ​និង​វេយ្យាករណ៍​ ​ជា​អ្នក​មិន​ឱនថយ​ ​គឺ​ស្ទាត់ជំនាញ​ ​ក្នុង​លោកាយត​សាស្ត្រ​ ​និង​មហា​បុរិស​លក្ខណ​ព្យាករណ​សាស្ត្រ១​ ​ជា​អ្នកមានសីល​ ​មាន​សីល​ដ៏​ចំរើន​ ​ប្រកបដោយ​សីល​ដ៏​ចំរើន១​ ​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ទី១​ ​ឬទី២របស់​ពួក​ព្រាហ្មណ៍​ ​អ្នកទទួល​នូវ​គ្រឿងបូជា១​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​បញ្ញត្ត​មនុស្ស​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ៤នេះឯង​ ​ថា​ជា​ព្រាហ្មណ៍​ ​(​មនុស្ស​ដែល​ប្រកបដោយ​អង្គ៤នេះ​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​។​
 [​១៨៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​បណ្តា​អង្គ​ទាំង៤នេះ​ ​អ្នក​អាច​លើក​អង្គ១ចេញ​ ​ហើយ​បញ្ញត្ត​មនុស្ស​ ​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ៣​ ​ថា​ជា​ព្រាហ្មណ៍​វិញ​ ​(​មនុស្ស​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636809467008821718
ទៅកាន់ទំព័រ៖