ព្រះត្រៃបិដក ភាគ ១៤

ដែល​ប្រកបដោយ​អង្គ៣នោះ​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​ ​តើ​បាន​ឬទេ​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អាច​បញ្ញត្ត​បាន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ក៏​បណ្តា​អង្គ​ទាំង៤នេះ​ ​យើង​លើក​អង្គ​ ​គឺ​មន្ត​ចេញ​ ​ដ្បិត​មន្ត​ ​នឹង​ធ្វើអ្វី​កើត​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ព្រាហ្មណ៍​ ​(​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ៣នោះ​)​ ​គឺជា​អ្នកមាន​ជាតិ​ដ៏​ល្អ​ ​ទាំងពីរ​ចំណែក​ ​គឺ​ចំណែកខាង​មាតា​ ​និង​ចំណែកខាង​បិតា​ ​កើតអំពី​ផ្ទៃ​ដ៏​បរិសុទ្ធ​ស្អាត​ ​ដរាប​អំពី​តំណ​នៃ​ជីដូនជីតា​ ​ជា​គំរប់៧មក​ ​មិនដែល​មាន​នរណា​ពោលទោស​ ​តិះ​ដៀស​ ​ដោយ​ពោល​ដល់​ជាតិ​កំណើត​បាន១​ ​ជា​អ្នកមានសីល​ ​មាន​សីល​ដ៏​ចំរើន​ ​ប្រកបដោយ​សីល​ដ៏​ចំរើន១​ ​ជា​អ្នកប្រាជ្ញ​ ​មាន​ប្រាជ្ញា​ ​ជា​បុគ្គល​ទី១​ ​ឬទី២របស់​ពួក​ព្រាហ្មណ៍​ ​អ្នកទទួល​គ្រឿងបូជា១​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​រមែង​បញ្ញត្ត​មនុស្ស​ដែល​ប្រកបដោយ​អង្គ​ត្រឹមតែ៣នេះឯង​ ​ថា​ជា​ព្រាហ្មណ៍​ ​(​មនុស្ស​ដែល​ប្រកបដោយ​អង្គ៣នេះ​)​ ​កាលបើ​ពោល​ថា​ ​ខ្លួនខ្ញុំ​ជា​ព្រាហ្មណ៍​ដូច្នេះ​ ​ឈ្មោះថា​ ​និយាយ​ដោយ​ប្រពៃ​ផង​ ​មិន​ត្រូវ​មុសាវាទ​ផង​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636809467252785672
ទៅកាន់ទំព័រ៖