ព្រះត្រៃបិដក ភាគ ១៤
[១៩០] កាលដែលសោណទណ្ឌព្រាហ្មណ៍ពោលយ៉ាងនេះហើយ ពួកព្រាហ្មណ៍ទាំងនោះ ក៏បាននិយាយនឹងសោណទណ្ឌព្រាហ្មណ៍ដូច្នេះថា សោណទណ្ឌដ៏ចំរើន កុំនិយាយយ៉ាងនេះ សោណទណ្ឌដ៏ចំរើន កុំនិយាយយ៉ាងនេះឡើយ សោណទណ្ឌដ៏ចំរើន និយាយបង្អាប់សម្បុរ និយាយបង្អាប់មន្ត និយាយបង្អាប់ជាតិ សោណទណ្ឌដ៏ចំរើន បណ្តោយតាមវាទៈរបស់ព្រះសមណគោតម ដោយចំណែកមួយហើយតើ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងពួកព្រាហ្មណ៍ទាំងនោះដូច្នេះថា បើអ្នកទាំងឡាយជាព្រាហ្មណ៍ មានសេចក្តីយល់ឃើញថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះដឹងតិចផង សោណទណ្ឌព្រាហ្មណ៍ ពោលពាក្យមិនពីរោះផង សោណទណ្ឌព្រាហ្មណ៍ ជាអ្នកឥតប្រាជ្ញាផង សោណទណ្ឌព្រាហ្មណ៍ មិនល្មមនឹងនិយាយឆ្លើយឆ្លងពាក្យនេះ ជាមួយនឹងព្រះសមណគោតមបានផង សោណទណ្ឌព្រាហ្មណ៍ ចូរឈប់ចុះ អ្នកទាំងឡាយ ចូរនិយាយឆ្លើយឆ្លងជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយ ជាព្រាហ្មណ៍ មានសេចក្តីយល់ឃើញយ៉ាងនេះថា សោណទណ្ឌព្រាហ្មណ៍ ជាមនុស្សចេះដឹងច្រើនផង សោណទណ្ឌព្រាហ្មណ៍ ពោលពាក្យពីរោះផង
ID: 636809467750634147
ទៅកាន់ទំព័រ៖