ព្រះត្រៃបិដក ភាគ ១៤
[១៩៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលព្រាហ្មណ៍ បណ្តាអង្គទាំង២នេះ អ្នកអាចលើកអង្គ១ចេញ ហើយបញ្ញត្តមនុស្ស ដែលប្រកបដោយអង្គត្រឹមតែ១ ថាជាព្រាហ្មណ៍វិញ (ទាំងមនុស្សដែលប្រកបដោយអង្គតែ១នោះ) កាលបើពោលថា ខ្លួនខ្ញុំជាព្រាហ្មណ៍ដូច្នេះ ឈ្មោះថា និយាយដោយប្រពៃផង មិនត្រូវមុសាវាទផង តើបានឬទេ។ សោណទណ្ឌព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន អង្គទាំង២នេះ នឹងលើកអង្គណាមួយចេញមិនបានទេ បពិត្រព្រះគោតមដ៏ចំរើន ដ្បិតប្រាជ្ញា រមែងជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏មានប្រាជ្ញា អ្នកមានប្រាជ្ញា ក៏មានសីល ឯសីលនិងប្រាជ្ញាប្រាកដ ជាគុណធម៌ប្រសើរក្នុងលោក បពិត្រព្រះគោតមដ៏ចំរើន បុគ្គលលាងដៃ ដោយដៃក្តី លាងជើង ដោយជើងក្តី សេចក្តីនេះ មានឧបមាយ៉ាងណាមិញ បពិត្រព្រះគោតមដ៏ចំរើន មាឧបមេយ្យដូចជា ប្រាជ្ញា រមែងជំរះសីលឲ្យបរិសុទ្ធ សីលសោត ក៏រមែងជំរះប្រាជ្ញាឲ្យបរិសុទ្ធដែរ សីលនៅត្រង់ណា ប្រាជ្ញាក៏នៅត្រង់នោះ ប្រាជ្ញានៅត្រង់ណា សីលក៏នៅត្រង់នោះដែរ អ្នកមានសីល ក៏មានប្រាជ្ញា
ID: 636809468905470200
ទៅកាន់ទំព័រ៖