ព្រះត្រៃបិដក ភាគ ១៤

អ្នកមាន​ប្រាជ្ញា​ ​ក៏​មាន​សីល​ ​ឯ​សីលនិង​ប្រាជ្ញា​នេះ​ ​អ្នកប្រាជ្ញ​តែង​ពោល​ថា​ ​ជា​គុណធម៌​ដ៏​ប្រសើរ​ក្នុង​លោក​។​
 [​១៩៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​តប​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​សេចក្តី​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​សេចក្តី​នុ៎ះ​យ៉ាងហ្នឹងហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​ដ្បិត​ប្រាជ្ញា​ ​រមែង​ជំរះ​សីល​ឲ្យ​បរិសុទ្ធ​ ​សីល​សោត​ ​ក៏​រមែង​ជំរះ​ប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ ​សីល​នៅត្រង់​ណា​ ​ប្រាជ្ញា​ក៏​នៅត្រង់​នោះ​ ​ប្រាជ្ញា​នៅត្រង់​ណា​ ​សីល​ក៏​នៅត្រង់​នោះ​ដែរ​ ​អ្នកមានសីល​ ​ក៏​មាន​ប្រាជ្ញា​ ​អ្នកមាន​ប្រាជ្ញា​ ​ក៏​មាន​សីល​ ​ឯ​សីលនិង​ប្រាជ្ញា​ ​អ្នកប្រាជ្ញ​ ​តែង​ពោល​ថា​ ​ជា​គុណធម៌​ដ៏​ប្រសើរ​ក្នុង​លោក​ ​ម្នាល​ព្រាហ្មណ៍​ ​បុគ្គល​លាងដៃ​ដោយដៃ​ក្តី​ ​លាង​ជើង​ដោយ​ជើង​ក្តី​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ព្រាហ្មណ៍​ ​មាន​ឧបមេយ្យ​ដូចជា​ប្រាជ្ញា​ ​រមែង​ជំរះ​សីល​ឲ្យ​បរិសុទ្ធ​ ​សីល​សោត​ ​ក៏​រមែង​ជំរះ​ប្រាជ្ញា​ឲ្យ​បរិសុទ្ធ​ដែរ​ ​សីល​នៅត្រង់​ណា​ ​ប្រាជ្ញា​ក៏​នៅត្រង់​នោះ​ ​ប្រាជ្ញា​នៅត្រង់​ណា​ ​សីល​ក៏​នៅត្រង់​នោះ​ដែរ​ ​អ្នកមានសីល​ ​ក៏​មាន​ប្រាជ្ញា​ ​អ្នកមាន​ប្រាជ្ញា​ ​ក៏​មាន​សីល​ ​ឯ​សីលនិង​ប្រាជ្ញា​ ​អ្នកប្រាជ្ញ​ ​តែង​ពោល​ថា​ ​ជា​គុណធម៌​ដ៏​ប្រសើរ​ក្នុង​លោក​ ​ម្នាល​ព្រាហ្មណ៍​ ​ចុះ​សីល​នោះ​ដូចម្តេច​ ​ប្រាជ្ញា​នោះ​ដូចម្តេច​។​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ក្រាប​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636809469236129113
ទៅកាន់ទំព័រ៖