ព្រះត្រៃបិដក ភាគ ១៤
ភិក្ខុដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីនេះ មិនមានទេ។ នេះឯង (ជាសេចក្តីអធិប្បាយ) នៃប្រាជ្ញារបស់ភិក្ខុនោះ។ ម្នាលព្រាហ្មណ៍ នេះឯងដែលហៅថា ប្រាជ្ញានោះ។
[១៩៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សោណទណ្ឌព្រាហ្មណ៍ បានក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែង ដោយអនេកបរិយាយ (នេះ) គួរនាដូចជាមនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញវត្ថុដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្ស កាន់ប្រទីប ទ្រោលបំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក (ភ្លឺ) មើលឃើញនូវរូបទាំងឡាយបាន ខ្ញុំព្រះអង្គ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ សូមព្រះគោតមដ៏ចំរើន ជ្រាបថា ខ្ញុំព្រះអង្គ ជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះទៅ មួយទៀត សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទ្រង់ទទួលចង្ហាន់របស់ខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លុះសោណទណ្ឌព្រាហ្មណ៍
ID: 636809469855564542
ទៅកាន់ទំព័រ៖