ព្រះត្រៃបិដក ភាគ ១៤

ដឹង​ច្បាស់​ថា​ ​ព្រះអង្គ​ទទួល​និមន្ត​ហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ដើរចេញ​ទៅ​។​
 [​១៩៧​]​ ​លុះដល់​វេលា​ព្រឹក​ឡើង​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​បង្គាប់​ជន​ទាំងឡាយ​ ​ឲ្យ​ចាត់ចែង​ធ្វើ​ខាទនីយ​ភោជនីយាហារ​ ​ដ៏​ឆ្ងាញ់​ពីសា​ ​ក្នុង​លំនៅ​របស់​ខ្លួន​ស្រេចហើយ​ ​ទើប​ចាត់​បម្រើ​ឲ្យ​ទៅ​ក្រាបទូល​ភត្តកាល​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ភត្តកាល​ដល់ហើយ​ ​ចង្ហាន់​ក៏បាន​រៀបចំ​ស្រេចហើយ​។​ ​លំដាប់នោះ​ ​លុះដល់​បុព្វណ្ហសម័យ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បាត្រ​ ​និង​ចីវរ​ហើយ​ ​ស្តេច​ចូល​ទៅកាន់​លំនៅ​នៃ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​ព្រមដោយ​ព្រះភិក្ខុ​សង្ឃ​ ​ទ្រង់​គង់​លើ​អាសនៈ​ ​ដែលគេ​រៀបចំ​ថ្វាយ​។​ ​វេលា​នោះ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​បាន​អង្គាស​ខាទនីយ​ភោជនីយាហារ​ដ៏​ឆ្ងាញ់​ពីសា​ ​ដោយដៃ​ខ្លួនឯង​ ​ប្រគេន​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ត្រាតែ​ប្រកែក​លែង​ទទួល​ទៀត​។​ ​
 [​១៩៨​]​ ​លំដាប់នោះ​ ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​លែង​លូក​ព្រះហស្ត​ទៅ​ក្នុង​បាត្រ​ហើយ​ ​ក៏​កាន់​យក​អាសនៈ​ទាប​មួយ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សោ​ណ​ទណ្ឌ​ព្រាហ្មណ៍​ ​អង្គុយ​ស៊ប់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 636809470213435011
ទៅកាន់ទំព័រ៖