ព្រះត្រៃបិដក ភាគ ១៤

ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ខ្ញុំ​ព្រះអង្គ​កំពុង​នៅក្នុង​បរិសទ្យ​ ​ហើយនឹង​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​គោតម​ដ៏​ចំរើន​ ​បរិសទ្យ​នោះ​ ​មុខ​ជា​នឹង​មើលងាយ​ខ្ញុំ​ព្រះអង្គ​ ​ព្រោះហេតុនោះ​ឯង​ ​បរិសទ្យ​នោះ​ ​(​បើ​)​មើលងាយ​បុគ្គល​ណា​ហើយ​ ​យស​របស់​បុគ្គល​នោះ​ ​ក៏​នឹង​សាបសូន្យ​ទៅ​ផង​ ​(​បើ​)​ ​យស​របស់​បុគ្គល​ណា​ ​សាបសូន្យ​ហើយ​ ​ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ​ ​ក៏​នឹង​សាបសូន្យ​ទៅ​ផង​ ​ដ្បិត​ភោគៈ​ទាំងឡាយ​របស់​យើងខ្ញុំ​ ​សុទ្ធតែ​បាន​មក​ដោយសារ​យស​តែប៉ុណ្ណោះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​តែបើ​ខ្ញុំ​ព្រះអង្គ​ ​កំពុង​នៅក្នុង​បរិសទ្យ​ ​គួរ​ប្រណម្យ​អញ្ជលី​បាន​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ការ​ប្រណម្យ​អញ្ជលី​នោះ​ ​ថា​ជា​ការ​ក្រោក​អំពី​អាសនៈ​របស់ខ្ញុំ​ព្រះអង្គ​ចុះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មួយទៀត​ ​(​បើ​)​ ​ខ្ញុំ​ព្រះអង្គ​ ​កំពុង​នៅក្នុង​បរិសទ្យ​ ​គួរ​ដោះ​ឈ្នួត​ក្បាល​បាន​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចាំទុក​នូវ​ការ​ដោះ​ឈ្នួត​ក្បាល​នោះ​ ​ថា​ជា​ការថ្វាយបង្គំ​ដោ​យសិរ្សៈ​របស់ខ្ញុំ​ព្រះអង្គ​ចុះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​(​បើ​)​ ​ខ្ញុំ​ព្រះអង្គ​ ​កំពុង​ឋិតនៅ​លើ​យាន​ហើយ​ ​ចុះពី​លើ​យាន​ ​មក​ថ្វាយបង្គំ​ព្រះ​គោតម​ដ៏​ចំរើន​ ​បរិសទ្យ​នោះ​ ​មុខ​ជា​នឹង​មើលងាយ​ខ្ញុំ​ព្រះអង្គ​ ​ព្រោះហេតុនោះ​ឯង​ ​បរិសទ្យ​នោះ​ ​(​បើ​)​មើលងាយ​បុគ្គល​ណា​ហើយ​ ​យស​របស់​បុគ្គល​នោះ​ ​ក៏​នឹង​សាបសូន្យ​ទៅ​ផង​ ​យស​របស់​បុគ្គល​ណា​ ​សាបសូន្យ​ហើយ​ ​ភោគៈ​ទាំងឡាយ​របស់​បុគ្គល​នោះ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636809470470039688
ទៅកាន់ទំព័រ៖