ព្រះត្រៃបិដក ភាគ ១៤

ព្រោះ​ហេតុ​យ៉ាងនេះ​ ​បាន​ជា​បរិ​ព្វា​ជ​ក​ទាំង២រូប​ ​គឺ​អាចារ្យ​ ​និង​កូនសិស្ស​នោះ​ ​ពោល​ពាក្យជា​សឹកសត្រូវ​ ​ទៅ​រកគ្នា​នឹងគ្នា​ ​ដោយ​ត្រង់​ ​ដើរ​ជាប់​តា​មក្រោយៗ​ ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​ទៅ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ហើយ​អង្គុយ​ប្រជុំ​គ្នា​ ​ក្នុង​រោង​សម្រាប់​សម្រាកកាយ​ ​បាន​ផ្តើម​ពាក្យ​ស្ងើច​នេះ​ឡើង​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អស្ចារ្យ​ណាស់​តើ​ហ្ន៎​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ហេតុនេះ​មិនធ្លាប់​កើត​ ​បែរជា​កើតឡើង​បាន​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញច្បាស់​ ​ទ្រង់​ជ្រាប​ចំពោះ​នូវ​ភាវៈ​នៃ​សត្វ​ទាំងឡាយ​ ​ដែល​មាន​អ​ធ្យាស្រ័យ​ផ្សេង​ៗ​គ្នា​ ​ដោយពិត​ប្រាកដ​ ​ព្រោះថា​ ​សុ​ប្បិ​យ​បរិ​ព្វា​ជ​ក​នេះ​ ​ពោល​តិះដៀល​ព្រះពុទ្ធ​ ​ពោល​តិះដៀល​ព្រះធម៌​ ​ពោល​តិះដៀល​ព្រះសង្ឃ​ ​ដោយ​អនេកបរិយាយ​ ​ចំណែកខាង​ព្រហ្មទត្ត​មាណព​ ​ជា​កូនសិស្ស​ ​របស់​សុ​ប្បិ​យ​បរិ​ព្វា​ជ​ក​ ​ពោល​សរសើរគុណ​ព្រះពុទ្ធ​ ​ពោល​សរសើរគុណ​ព្រះធម៌​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ ​ដោយ​អនេកបរិយាយ​វិញ​ ​ព្រោះ​ហេតុ​យ៉ាងនេះ​ ​បាន​ជា​បរិ​ព្វា​ជ​ក​ទាំងពីរ​នាក់​ ​គឺ​អាចារ្យ​ ​និង​កូនសិស្ស​នោះ​ ​ពោល​ពាក្យជា​សឹកសត្រូវ​ ​ទៅ​រកគ្នា​នឹងគ្នា​ ​ដោយ​ត្រង់​ ​ដើរ​ជាប់​តា​មក្រោយៗ​ ​នៃ​ព្រះមានព្រះភាគ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636809350879809518
ទៅកាន់ទំព័រ៖