ព្រះត្រៃបិដក ភាគ ១៤
កាលពោលសរសើរគុណរបស់តថាគត តែងពោលដូច្នេះក៏មាន។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន កាលពោលសរសើរគុណរបស់តថាគត តែងពោលសរសើរ ដោយគុណជាតណា គុណជាតនុ៎ះ មានប្រមាណតិច មានប្រមាណស្តួចស្តើង បានត្រឹមតែសីលប៉ុណ្ណេះ។
ចប់ មហាសីល។
[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង ហើយអាចសំដែងបាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណ របស់តថាគតតាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅដទៃអំពីសីលទាំង៣នោះ បុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយអាចសំដែងបាននូវធម៌ទាំងឡាយណា ពួកជន កាលនិយាយសរសើរគុណ របស់តថាគតតាមសេចក្តីពិត ដោយធម៌ទាំងឡាយណា ធម៌ទាំងឡាយនោះ ជាធម៌ជ្រាលជ្រៅ បុគ្គលឃើញបានដោយលំបាក ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ដ៏ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញទើបដឹងបាន តើដូចម្តេចខ្លះ។
ID: 636809362010706169
ទៅកាន់ទំព័រ៖