ព្រះត្រៃបិដក ភាគ ១៤
ក៏នឹងសាបសូន្យទៅផង ដ្បិតភោគៈទាំងឡាយរបស់យើងខ្ញុំ សុទ្ធតែបានមកដោយសារតែយសប៉ុណ្ណោះ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត បើខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ នឹងលើកដងជន្លួញឡើង សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវកិរិយាលើកដងជន្លួញនោះ ថាជាកិរិយាចុះអំពីយានរបស់ខ្ញុំព្រះអង្គចុះ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត (បើ) ខ្ញុំព្រះអង្គ កំពុងឋិតនៅលើយានហើយ គួរដំឡោះឆត្របាន សូមព្រះគោតមដ៏ចំរើន ទ្រង់ចាំទុកនូវការដំឡោះឆត្រនោះ ថាជាកិរិយាថ្វាយបង្គំដោយសិរ្សៈ របស់ខ្ញុំព្រះអង្គចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែងពន្យល់សោណទណ្ឌព្រាហ្មណ៍ (ឲ្យយល់ប្រយោជន៍ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុងកុសលធម៌) ឲ្យសង្វាតធ្វើការកុសល ឲ្យរីករាយ (ដោយគុណដែលមានក្នុងខ្លួន) ដោយធម្មីកថា រួចទ្រង់ក្រោកអំពីអាសនៈ ហើយទ្រង់ពុទ្ធដំណើរចេញទៅ។
ចប់ សោណទណ្ឌសូត្រ ទី៤។
ID: 636809470786337779
ទៅកាន់ទំព័រ៖