ព្រះត្រៃបិដក ភាគ ១៤

 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​ជា​អ្នក​កំណត់​នូវ​ចំណែក​នៃ​ខន្ធ​ខាងដើម​ ​មាន​សេចក្តី​ឃើ​ញរឿយៗ​ ​នូវ​ចំណែក​នៃ​ខន្ធ​ខាងដើម​ ​ប្រារព្ធ​នូវ​ចំណែក​នៃ​ខន្ធ​ខាងដើម​ ​ហើយ​ពោល​នូវ​ចំណែក​នៃ​ទិដ្ឋិ​ទាំងឡាយ​ច្រើនបែប​ ​ដោយហេតុ១៨​។​ ​ចុះ​ពួក​សមណ​ព្រា​ហ្ម​ណ៏​ដ៏​ចំរើន​ទាំងនោះ​ ​ដែល​ជា​អ្នក​កំណត់​នូវ​ចំណែក​នៃ​ខន្ធ​ខាងដើម​ ​មាន​សេចក្តី​ឃើ​ញរឿយៗ​ ​នូវ​ចំណែក​នៃ​ខន្ធ​ខាងដើម​ ​ប្រារព្ធ​នូវ​ចំណែក​នៃ​ខន្ធ​ខាងដើម​ ​ហើយ​ពោល​នូវ​ចំណែក​នៃ​ទិដ្ឋិ​ទាំងឡាយ​ច្រើនបែប​ ​ដោយហេតុ១៨​ ​ព្រោះ​អាស្រ័យ​នូវ​អ្វី​ ​ព្រោះ​ប្រារព្ធ​នូវ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​ជា​សស្ស​ត​វាទ​ ​(​អ្នកពោល​ប្រកាន់​ថា​ទៀង​)​ ​តែង​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​ ​ដោយហេតុ៤យ៉ាង​។​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​ជា​សស្ស​ត​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​ ​ដោយហេតុ៤យ៉ាង​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជាស​មណ​ ​ឬ​ព្រាហ្មណ៍​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​តំ​កល់​មាំ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​ការ​មិន​ធ្វេសប្រហែស​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ល្អ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636809362272651152
ទៅកាន់ទំព័រ៖