ព្រះត្រៃបិដក ភាគ ១៤
ខ្លួន និងលោក ជាសភាវៈទៀងទាត់ ជាសភាវៈផុតពូជ មិនឲ្យផលជាពូជតទៅ
(១) (អា) តាំងនៅនឹងថ្កល់ ដូចជាកំពូលភ្នំ ឬតាំងនៅនឹងថ្កល់ដូចជាសសរគោល ឯសត្វទាំងនោះ តែងអន្ទោលទៅ តែងត្រាច់រង្គាត់ទៅមក តែងច្យុត តែងកើតវិញ ធម្មជាត ដែលទៀងស្មើនឹងសស្សតិវត្ថុ
(២) ក៏មានជាប្រាកដ។ រឿងនោះ ព្រោះហេតុដូចម្តេច។ ព្រោះថា អាត្មាអញ អាស្រ័យនូវការព្យាយាមជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន។ ការរលឹកបាននោះ ដូចម្តេច។ គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកឃើញច្រើនរយជាតិ ច្រើនពាន់ជាតិ ច្រើនសែនជាតិក៏បាន ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ
(១) អដ្ឋកថា ថា បុគ្គលនោះពោលឃាត់ផលនៃគុណធម៌ មានឈានជាដើម ដែលញុំាងសត្វឲ្យទៅកើតក្នុងភព មានរូបភពជាដើម ថា មិនមានដូច្នោះឡើយ គឺថាមិនមានផលជាពូជតទៅ ប្រៀបដូចសត្វចិញ្ចឹម ដែលអា គ្មានកូន ឬដើមត្នោតដែលគ្មានផ្លែជាដើម។ (២) ផែនដី ភ្នំ សិនេរុ ព្រះចន្ទ្រ និងព្រះអាទិត្យ ហៅថា សស្សតិវត្ថុ ប្រែថា វត្ថុទៀង។
ID: 636809362998252654
ទៅកាន់ទំព័រ៖