ព្រះត្រៃបិដក ភាគ ១៤

 [​២៨​]​ ​ក្នុង​ហេតុ​ទី២ទៀត​ថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ ​ជា​សស្ស​ត​វាទ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​តំ​កល់​មាំ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ធ្វេសប្រហែស​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ល្អ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន​ ​(​នៃ​ចិត្ត​របស់​យោគី​)​ ​កាលបើ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​ហើយ​ ​ក៏​រលឹក​បាន​នូវ​ខន្ធ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ជាច្រើន​។​ ​ការ​រលឹក​ខន្ធ​បាន​នោះ​ ​ដូចម្តេច​។​ ​គឺ​រលឹក​បាន១សំ​វដ្ត​វិ​វដ្ត​កប្ប​(​១​)​ខ្លះ​ ​២សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​៣សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​៤សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​៥សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​១០សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​អាត្មាអញ​ ​ក៏​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​
​(​១​)​ ​កប្ប​ដែល​វិនាស​ ​ហៅថា​ ​សំ​វដ្ត​កប្ប​ ​កប្ប​ដែល​តាំង​ឡើង​ ​ហៅថា​ ​វិ​វដ្ត​កប្ប​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636809363779187320
ទៅកាន់ទំព័រ៖