ព្រះត្រៃបិដក ភាគ ១៤

ដូច្នេះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​នោះ​ ​អាត្មាអញ​ ​ក៏​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​បាន​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ភព​នេះ​។​ ​អាត្មាអញ​ ​រលឹក​បាន​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ដូច្នេះ​ឯង​។​ ​ព្រោះ​គុណវិសេស​នេះ​ ​អាត្មាអញ​ ​ក៏បាន​ដឹង​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​នុ៎ះ​ ​ខ្លួន​ ​និង​លោក​ ​ជាស​ភាវៈ​ទៀងទាត់​ ​ជាស​ភាវៈ​ផុតពូជ​ ​មិន​មានផល​ជា​ពូជ​តទៅ​ ​តាំងនៅ​នឹងថ្កល់​ ​ដូច​កំពូលភ្នំ​ ​ឬ​តាំងនៅ​នឹងថ្កល់​ ​ដូច​សសរ​គោល​ ​ឯ​សត្វ​ទាំងនោះ​ ​តែង​អន្ទោល​ទៅ​ ​តែង​ត្រាច់​រង្គាត់​ទៅមក​ ​តែង​ច្យុត​ ​តែង​កើត​វិញ​ ​ធម្មជាត​ ​ដែល​ទៀង​ស្មើនឹង​សស្ស​តិ​វត្ថុ​ ​ក៏​មាន​ជា​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី២​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​សស្ស​ត​វាទ​ ​អាស្រ័យ​ប្រារព្ធ​ ​ទើប​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636809364267005222
ទៅកាន់ទំព័រ៖