ព្រះត្រៃបិដក ភាគ ១៤
[២៩] ក្នុងហេតុទី៣ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោកថាទៀង តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងតំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់ព្រះយោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ រលឹកបាននូវខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុនជាច្រើន។ ការរលឹកនូវខន្ធនោះ ដូចម្តេច។ គឺរលឹកបាន១០សំវដ្តវិវដ្តកប្បខ្លះ ២០សំវដ្តវិវដ្តកប្បខ្លះ ៣០សំវដ្តវិវដ្តកប្បខ្លះ ៤០សំវដ្តវិវដ្តកប្បខ្លះ ដូច្នេះថា អាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ កាលដែលទៅកើតក្នុងភពនោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញ
ID: 636809364516139472
ទៅកាន់ទំព័រ៖