ព្រះត្រៃបិដក ភាគ ១៤

ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើបបាន​មក​កើត​ក្នុង​ភព​នេះ​។​ ​បុគ្គល​នោះ​ ​រលឹក​បាន​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅ​ ​ក្នុង​កាលមុន​ជាច្រើន​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ដូច្នេះ​ឯង​។​ ​បុគ្គល​នោះ​ ​ក៏​ពោល​យ៉ាងនេះ​ថា​ ​ខ្លួន​ ​និង​លោក​ ​ជាស​ភាវៈ​ទៀងទាត់​ ​ជាស​ភាវៈ​ផុតពូជ​ ​មិន​មានផល​ជា​ពូជ​តទៅ​ ​តាំងនៅ​នឹងថ្កល់​ ​ដូច​កំពូលភ្នំ​ ​ឬ​តាំងនៅ​នឹងថ្កល់​ ​ដូច​សសរ​គោល​ ​ឯ​សត្វ​ទាំងនោះ​ ​តែង​អន្ទោល​ទៅ​ ​តែង​ត្រាច់​រង្គាត់​ទៅមក​ ​តែង​ច្យុត​ ​តែង​កើត​វិញ​ ​ធម្មជាត​ ​ដែល​ទៀង​ស្មើនឹង​សស្ស​តិ​វត្ថុ​ ​ក៏​មាន​ប្រាកដ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​អាត្មាអញ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​តំ​កល់​មាំ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ធ្វេសប្រហែស​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ល្អ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន​ ​(​នៃ​ចិត្ត​របស់​យោគី​)​ ​កាលបើ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​ហើយ​ ​រលឹក​បាន​នូវ​ខន្ធ​ ​ដែល​ធ្លាប់​អាស្រ័យ​នៅក្នុង​កាលមុន​ជាច្រើន​។​ ​ការ​រលឹក​ខន្ធ​បាន​នោះ​ ​ដូចម្តេច​។​ ​គឺ​រលឹក​បាន១០សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​២០សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​៣០សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​៤០សំ​វដ្ត​វិ​វដ្ត​កប្ប​ខ្លះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​បាន​កើត​ក្នុង​ភព​ឯណោះ​ ​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636809364766323781
ទៅកាន់ទំព័រ៖