ព្រះត្រៃបិដក ភាគ ១៤
និងភិក្ខុសង្ឃទៅ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវពាក្យស្ងើចនេះ របស់ភិក្ខុទាំងឡាយនោះ ហើយទ្រង់យាងចូលទៅក្នុងរោងសម្រាប់សម្រាកកាយ លុះយាងទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេតែងតាំងថ្វាយ។ លុះព្រះមានព្រះភាគ គង់ហើយ ក៏ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមកអង្គុយប្រជុំគ្នាក្នុងទីនេះ និយាយពីរឿងរ៉ាវដូចម្តេច ចុះពាក្យជាចន្លោះ
(១) ដូចម្តេច ដែលអ្នកទាំងឡាយ និយាយមិនទាន់ចប់។ កាលព្រះមានព្រះភាគ ទ្រង់សួរយ៉ាងនេះហើយ ភិក្ខុទាំងនោះ ក៏បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គទាំងឡាយ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយប្រជុំគ្នា ក្នុងរោងសម្រាប់សម្រាកកាយនេះ បានផ្តើមពាក្យស្ងើចនេះឡើងថា ម្នាលអាវុសោទាំងឡាយ អស្ចារ្យណាស់តើហ្ន៎ ម្នាលអាវុសោទាំងឡាយ ហេតុនេះ មិនធ្លាប់កើត ក៏បែរជាកើតឡើងបាន ព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបឃើញច្បាស់ ទ្រង់ជ្រាបច្បាស់លាស់ នូវភាវៈនៃសត្វទាំងឡាយ ដែលមានអធ្យាស្រ័យផ្សេងៗគ្នា ដោយពិតប្រាកដ ព្រោះថា សុប្បិយបរិព្វាជកនេះ ពោលតិះដៀលព្រះពុទ្ធ ពោលតិះដៀលព្រះធម៌ ពោលតិះដៀលព្រះសង្ឃ ដោយអនេកបរិយាយ
(១) អដ្ឋកថា ថា ពាក្យជាចន្លោះអំពីគុណធម៌ មានកម្មដ្ឋានមនសិការ និងបាលី និងអដ្ឋកថាជាដើម។
ID: 636809351213008576
ទៅកាន់ទំព័រ៖