ព្រះត្រៃបិដក ភាគ ១៤

ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​អាច​នឹង​សំដែង​បាន​ ​នូវ​ធម៌​ទាំងឡាយ​ណា​ ​មួយវិញទៀត​ ​ពួក​ជន​ ​កាល​និយាយ​សរសើរគុណ​របស់​តថាគត​ ​តាម​សេចក្តី​ពិត​ ​ដោយ​ធម៌​ទាំងឡាយ​ណា​ ​ធម៌​ទាំងឡាយ​នោះ​ឯង​ ​ជា​ធម៌​ជ្រាលជ្រៅ​ ​ដែល​បុគ្គល​ឃើញ​បាន​ដោយ​លំបាក​ ​ត្រាស់​ដឹង​បាន​ដោយ​កម្រ​ ​ជា​ធម៌​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ដ៏​ថ្លៃថ្លា​ ​មិនជា​ទី​ស្ទង់​ប្រមើល​ដោយ​សេចក្តី​ត្រិះរិះ​ ​ជា​ធម៌​ដ៏​ល្អិត​ ​មានតែ​អ្នកប្រាជ្ញ​ ​ទើប​ដឹង​បាន​។​

​ចប់​ ​បឋម​ភាណវារៈ​។​


 ​[​៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​ទិដ្ឋិ​ ​គឺ​យល់ថា​ ​លោក​ពួក​ខ្លះ​ទៀង​ ​លោក​ពួក​ខ្លះ​មិន​ទៀង​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ ​ថា​ទៀង​ខ្លះ​ ​ថា​មិន​ទៀង​ខ្លះ​ ​ដោយហេតុ៤យ៉ាង​។​ ​ចុះ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​នោះ​ ​ជា​អ្នក​ប្រកបដោយ​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​ទិដ្ឋិ​ ​ហើយ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ ​ថា​ទៀង​ខ្លះ​ ​ថា​មិន​ទៀង​ខ្លះ​ ​ដោយហេតុ៤យ៉ាង​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សម័យ​ដែល​លោក​នេះ​ ​វិនាស​ទៅ​ម្តង​ៗ​ ​ដោយ​អំណឹះ​នៃ​កាល​ជា​អង្វែង​ទៅ​។​ ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636809365854596027
ទៅកាន់ទំព័រ៖