ព្រះត្រៃបិដក ភាគ ១៤

ក៏​ពួក​សត្វ​ទាំងនេះ​ ​មកកាន់​អត្តភាព​ជា​ព្រហ្ម​ ​ត្រូវ​តាម​សេចក្តី​ប្រាថ្នា​របស់​អាត្មាអញ​ផង​ ​ដូច្នេះ​ឯង​។​ ​សត្វ​ទាំងឡាយ​ណា​ ​ដែល​មក​កើតជា​ខាងក្រោយ​ ​សត្វ​ទាំងនោះ​ឯង​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ព្រហ្ម​ដ៏​ចំរើន​នេះ​ ​ជាម​ហា​ព្រហ្ម​ ​គ្រប​សង្កត់​លើ​ព្រហ្ម​ឯទៀត​ ​ព្រហ្ម​ឯទៀត​ ​មិន​អាច​នឹង​គ្រប​សង្កត់​លើ​បាន​ ​ជា​អ្នក​ឃើញ​ហេតុ​សព្វគ្រប់​ ​ជា​អ្នកធ្វើ​ជន​ទាំងពួង​ ​ឲ្យ​លុះ​នៅក្នុង​អំណាច​ខ្លួន​ ​ជា​ឥស្សរៈ​ក្នុង​លោក​ ​ជា​អ្នកសាង​លោក​ ​តាក់តែង​លោក​ ​ជា​ចំបង​ជាង​សត្វលោក​ ​ជា​អ្នក​បញ្ញត្ត​លោក​ ​ជា​អ្នកស្ទាត់ជំនាញ​ ​ជា​បិតា​នៃ​ពួកភូត​ ​និង​ពួ​ក​ភព្យៈ​ ​យើង​ទាំងឡាយ​ ​ដែល​ព្រហ្ម​ដ៏​ចំរើន​នេះ​បាន​តាក់តែង​ហើយ​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​យើង​ទាំងឡាយ​ ​បានឃើញ​ព្រហ្ម​នេះ​ ​មក​កើត​ក្នុង​ទីនេះ​មុន​ ​ឯ​យើង​ទាំងឡាយ​ ​មក​កើត​ខាងក្រោយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​សត្វ​ទាំងនោះ​ ​សត្វ​ណា​បាន​ទៅ​កើតមុន​គេ​ ​សត្វ​នោះ​ឯង​ ​មាន​អាយុវែង​ជាងគេ​ផង​ ​មាន​សម្បុរ​ល្អ​ជាងគេ​ផង​ ​មានយស​សក្តិ​ធំជាង​គេ​ផង​។​ ​ចំណែកខាង​សត្វ​ទាំងឡាយ​ណា​ ​ដែល​ទៅ​កើត​ខាងក្រោយ​គេ​ ​សត្វ​ទាំងនោះ​ ​មាន​អាយុ​តិច​ជាងគេ​ផង​ ​មាន​សម្បុរ​អន់​ជាងគេ​ផង​ ​មានយស​សក្តិ​តូចជាង​គេ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​មាន​ជា​ប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​សត្វ​ណាមួយ​ ​ច្យុត​ចាក​ពួក​ព្រហ្ម​នោះ​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636809366911126457
ទៅកាន់ទំព័រ៖