ព្រះត្រៃបិដក ភាគ ១៤

យើង​ទាំងឡាយ​នោះ​ ​ជា​អ្នក​មិន​ទៀងទាត់​ទេ​ ​មាន​អាយុ​ខ្លី​ ​មាន​កិរិយា​ច្យុតិ​ទៅវិញ​ជា​ធម្មតា​ ​ទើបបាន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី១​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​ទើប​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ថា​ទៀង​ខ្លះ​ ​មិន​ទៀង​ខ្លះ​។​
 [​៣២​]​ ​ក្នុង​ហេតុ​ទី២ទៀត​ថា​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ដ៏​ចំរើន​ ​ជា​អ្នក​ប្រកបដោយ​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​ទិដ្ឋិ​ ​បញ្ញត្ត​នូវ​ខ្លួន​ ​និង​លោក​ ​ថា​ទៀង​ខ្លះ​ ​មិន​ទៀង​ខ្លះ​ ​នោះ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ទេវតា​ឈ្មោះ​ខិ​ឌ្ឌា​បទោសិ​កា​ ​(​អ្នក​វិនាស​ខ្លួន​ព្រោះ​ល្បែង​)​ ​ក៏​មាន​។​ ​ទេវតា​ទាំងនោះ​ឯង​ ​ជា​អ្នក​ខ្វល់ខ្វាយ​ក្នុង​ល្បែងលេងសើច​ ​ត្រេកត្រអាល​ជា​ធម្មតា​ហួស​វេលា​។​ ​កាលបើ​ទេវតា​ទាំងនោះ​ ​កំពុងតែ​ខ្វល់ខ្វាយ​ក្នុង​ល្បែងលេងសើច​ច្រើន​ ​ត្រេកត្រអាល​ហួស​វេលា​ហើយ​ ​ស្មារតី​ក៏​ភ្លេច​វង្វេង​ទៅ​ ​(​ខាន​បរិភោគ​អាហារ​)​។​ ​ទេវតា​ទាំងនោះ​ ​ក៏​ច្យុត​ចាក​ពួក​ទេវតា​នោះ​ ​ព្រោះ​ភ្លេចស្មារតី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​មាន​ពិតប្រាកដ​ ​ត្រង់​ពាក្យ​ថា​ ​សត្វ​ណាមួយ​ ​ច្យុត​ចាក​ពួក​ទេវតា​នោះ​ ​ហើយ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​លុះ​បាន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ហើយ​ ​ក៏​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​លុះ​ចេញ​ចាក​ផ្ទះ​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 636809367508810643
ទៅកាន់ទំព័រ៖