ព្រះត្រៃបិដក ភាគ ១៤
ចូលទៅកាន់ផ្នួសហើយ ក៏អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមអត្តភាពជាទេវតានោះ មិនអាចនឹងរលឹកនូវខន្ធឲ្យហួសអំពីកំណត់នោះទៅទៀតបានឡើយ។ សត្វនោះឯង ក៏ពោលពាក្យយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកទេវតាណា មិនវិនាសខ្លួនព្រោះល្បែង ពួកទេវតានោះ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាឡើយ។ កាលបើពួកទេវតានោះ មិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីមិនភ្លេចវង្វេងឡើយ។ ទេវតាទាំងនោះ មិនច្យុតចាកពួកទេវតានោះ ព្រោះមិនភ្លេចស្មារតី ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួល ទាំងឋិតនៅដោយសស្សតិវត្ថុ។ ឯយើងទាំងឡាយណា ជាអ្នកវិនាសខ្លួន ព្រោះល្បែង
ID: 636809367803497498
ទៅកាន់ទំព័រ៖