ព្រះត្រៃបិដក ភាគ ១៤

ឯ​ព្រហ្មទត្ត​មាណព​ ​ជា​កូនសិស្ស​ ​របស់​សុ​ប្បិ​យ​បរិ​ព្វា​ជ​ក​ ​ក៏​ពោល​សរសើរគុណ​ព្រះពុទ្ធ​ ​ពោល​សរសើរគុណ​ព្រះធម៌​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ ​ដោយ​អនេកបរិយាយ​វិញ​ ​ព្រោះ​ហេតុ​យ៉ាងនេះ​ ​បាន​ជា​បរិ​ព្វា​ជ​ក​ទាំង២នាក់​ ​គឺ​អាចារ្យ​ ​និង​កូនសិស្ស​នោះ​ ​ពោល​ពាក្យជា​សឹកសត្រូវ​ ​ទៅ​រកគ្នា​នឹងគ្នា​ ​ដោយ​ត្រង់​ ​ដើរ​ជាប់​តា​មក្រោយៗ​ ​នៃ​ព្រះមានព្រះភាគ​ ​និង​ភិក្ខុសង្ឃ​ទៅ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យជា​ចន្លោះ​នេះឯង​ ​ដែល​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​និយាយ​មិនទាន់​ចប់​នៅឡើយ​ ​ទទួល​ព្រះមានព្រះភាគ​ ​ស្តេច​មកដល់​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​សត្វ​ដទៃ​ ​ពោល​តិះដៀល​តថាគត​ក្តី​ ​ពោល​តិះដៀល​ព្រះធម៌​ក្តី​ ​ពោល​តិះដៀល​ព្រះសង្ឃ​ក្តី​ ​អ្នក​ទាំងឡាយ​មិន​គួរ​ធ្វើ​គំនុំ​ ​មិន​គួរ​ធ្វើ​សេចក្តី​មិន​ត្រេកអរ​ ​មិន​គួរ​ធ្វើ​សេចក្តី​អាក់អន់​ចិត្ត​ ​ចំពោះ​ពួក​សត្វ​ទាំងនោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​សត្វ​ដទៃ​ ​ពោល​តិះដៀល​តថាគត​ក្តី​ ​ពោល​តិះដៀល​ព្រះធម៌​ក្តី​ ​ពោល​តិះដៀល​ព្រះសង្ឃ​ក្តី​ ​បើ​អ្នក​ទាំងឡាយ​ក្រោធ​ ​ឬ​អាក់អន់​ចិត្ត​ ​ចំពោះ​ពួក​សត្វ​ទាំងនោះ​ហើយ​ ​មុខ​ជា​សេចក្តី​អន្តរាយ​ ​(​នៃ​គុណ​ទាំងឡាយ​ ​មាន​បឋមជ្ឈាន​ជាដើម​)​ ​នឹង​កើតមាន​ប្រាកដ​ ​ដល់​អ្នក​ទាំងឡាយ​ ​ដោយ​សេចក្តី​ក្រោធ​ ​និង​សេចក្តី​អាក់អន់​ចិត្ត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​សត្វ​ដទៃ​ ​ពោល​តិះដៀល​តថាគត​ក្តី​ ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636809351452132253
ទៅកាន់ទំព័រ៖