ព្រះត្រៃបិដក ភាគ ១៤
យើងទាំងនោះ ជាអ្នកមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលា។ កាលបើយើងទាំងឡាយ មានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីក៏ភ្លេចវង្វេងទៅ។ ព្រោះតែភ្លេចស្មារតីយ៉ាងនេះឯង យើងទាំងឡាយ ក៏ច្យុតចាកពួកទេវតានោះយ៉ាងនេះ ព្រោះវង្វេងស្មារតី ជាអ្នកមិនទៀងទាត់ មានអាយុក៏ខ្លី មានកិរិយាច្យុតជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី២ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។
[៣៣] ក្នុងហេតុទី៣ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀងខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ មានពួកទេវតាឈ្មោះមនោបទោសិកា (ព្រោះចិត្តប្រទូស្ត)។ ពួកទេវតានោះ សំឡឹងរំពៃ (រកទោស)គ្នានឹងគ្នាហួសវេលា។ កាលពួកទេវតានោះ សំឡឹងរំពៃ (រកទោស)គ្នានឹងគ្នា ហួសវេលា ក៏ធ្វើចិត្តឲ្យប្រទូស្តដល់គ្នានឹងគ្នាទៀត។ ពួកទេវតានោះ លុះមាន
ID: 636809368094414137
ទៅកាន់ទំព័រ៖