ព្រះត្រៃបិដក ភាគ ១៤
ចិត្តប្រទូស្តដល់គ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត។ ទេវតាទាំងនោះ ក៏ច្យុតចាកពួកទេវតានោះមក។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះមានពិតប្រាកដ ត្រង់ពាក្យថា សត្វណាមួយ ច្យុតចាកពួកទេវតានោះ មកកាន់អត្តភាពជាមនុស្សនេះ លុះមកកាន់អត្តភាពជាមនុស្សនេះហើយ បានចេញចាកផ្ទះ ចូលទៅកាន់ផ្នួស លុះចេញចាកផ្ទះ ចូលទៅកាន់ផ្នួសហើយ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាគ្រឿងដំកល់មាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនធ្វេសប្រហែស អាស្រ័យនូវការយកចិត្តទុកដាក់ដោយល្អ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាននូវខន្ធដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន កំណត់ត្រឹមអត្តភាពជាទេវតានោះ មិនអាចនឹងរលឹកឲ្យហួសអំពីកំណត់នោះទៅទៀតបានឡើយ។ សត្វនោះ ក៏ពោលពាក្យយ៉ាងនេះថា ម្នាលអ្នកទាំងឡាយដ៏ចំរើន ពួកទេវតាណា មិនបានវិនាស ព្រោះចិត្តប្រទូស្ត ពួកទេវតានោះ មិនសំឡឹងរំពៃនូវគ្នានឹងគ្នាហួសវេលា។ កាលបើពួកទេវតានោះ មិនសំឡឹងរំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏មិនធ្វើចិត្តឲ្យប្រទូស្តគ្នាឡើយ។ លុះពួកទេវតានោះ មានចិត្តមិនបានប្រទូស្តគ្នានឹងគ្នាហើយ ក៏មិនលំបាកកាយ មិនលំបាកចិត្តឡើយ។ ទេវតាទាំងនោះ
ID: 636809368466585424
ទៅកាន់ទំព័រ៖