ព្រះត្រៃបិដក ភាគ ១៤
មិនបានច្យុតចាកពួកទេវតានោះទេ ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិនប្រែប្រួលឡើយ នឹងឋិតនៅស្មើដោយសស្សតិវត្ថុ។ ចំណែកខាងយើង ដែលជាអ្នកវិនាសខ្លួន ព្រោះចិត្តប្រទូស្ត យើងទាំងនោះ សំឡឹងរំពៃគ្នានឹងគ្នាហួសវេលា។ យើងទាំងឡាយនោះ កាលសំឡឹងរំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្តគ្នានឹងគ្នា។ លុះយើងទាំងឡាយនោះ មានចិត្តប្រទូស្តគ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត។ យើងទាំងឡាយ ដែលច្យុតចាកពួកទេវតានោះយ៉ាងនេះហើយ ជាអ្នកមិនទៀងទាត់ មានអាយុខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៣ ដែលសមណព្រាហ្មណ៍ទាំងឡាយពួកមួយ ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួន និងលោកថា ទៀងខ្លះ មិនទៀងខ្លះ។
[៣៤] ក្នុងហេតុទី៤ទៀតថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើន ជាអ្នកប្រកបដោយឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោក ថាទៀងខ្លះ មិនទៀងខ្លះ តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី។ បុគ្គលនោះ ក៏ពោលនូវពាក្យ
ID: 636809368850587388
ទៅកាន់ទំព័រ៖