ព្រះត្រៃបិដក ភាគ ១៤
ត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌ថ្លៃថ្លា មិនជាទីស្ទង់ប្រមើលដោយសេចក្តីត្រិះរិះ ជាធម៌ដ៏ល្អិត មានតែអ្នកប្រាជ្ញ ទើបដឹងបាន។
[៣៥] ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាង។ ចុះសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាង (នោះ) តើព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសមណៈ ឬព្រាហ្មណ៍ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាមជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ មានសេចក្តីសំគាល់ថា លោកមានទីបំផុត។ បុគ្គលនោះ ក៏និយាយពាក្យយ៉ាងនេះថា លោកនេះមានទីបំផុត មានផ្លូវជុំវិញ គឺមូលជុំវិញ។ ការនិយាយដូច្នេះ តើព្រោះហេតុអ្វី។ ព្រោះហេតុថា អាត្មាអញ អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវ
ID: 636809369632462109
ទៅកាន់ទំព័រ៖