ព្រះត្រៃបិដក ភាគ ១៤

សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន​ ​(​នៃ​ចិត្ត​របស់​យោគី​)​ ​កាលបើ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​ហើយ​ ​ក៏​មាន​សេចក្តី​សំគាល់​ថា​ ​លោកមា​នទី​បំផុត​។​ ​លោក​នេះ​មាន​ទីបំផុត​ ​មានផ្លូវ​ជុំវិញ​យ៉ាងណា​ ​អាត្មាអញ​ ​ក៏​ដឹង​នូវ​លោក​នេះ​ ​(​យ៉ាងនោះ​)​ ​ព្រោះ​គុណវិសេស​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី១​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកប​ដោយ​អន្តា​នន្ត​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​ទើប​បញ្ញត្ត​ថា​ ​លោកមា​នទី​បំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​។​
 ​[​៣៦​]​ ​ក្នុង​ហេតុ​ទី២ទៀត​ថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ ​ជា​អ្នក​ប្រកប​ដោយ​អន្តា​នន្ត​ទិដ្ឋិ​ ​បញ្ញត្ត​ថា​ ​លោកមា​នទី​បំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជាទី​តាំង​មាំ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន​ ​(​នៃ​ចិត្ត​របស់​យោគី​)​ ​កាលបើ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636809369935569445
ទៅកាន់ទំព័រ៖