ព្រះត្រៃបិដក ភាគ ១៤

ហើយ​ ​ក៏​មាន​សេចក្តី​សំគាល់​ថា​ ​លោក​មិន​មាន​ទីបំផុត​។​ ​បុគ្គល​នោះ​ឯង​ ​ក៏​និយាយ​យ៉ាងនេះ​ថា​ ​លោក​នេះ​មិន​មាន​ទីបំផុត​ ​ឥតមាន​កំណត់​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​លោក​នេះ​មាន​ទីបំផុត​ ​មានផ្លូវ​ជុំវិញ​ដូច្នេះ​។​ ​ពាក្យ​របស់​សមណព្រាហ្មណ៍​នោះ​ឯង​ ​ជា​ពាក្យ​មុសាវាទ​។​ ​ឯ​លោក​នេះ​ ​ប្រាកដជា​មិន​មាន​ទីបំផុត​ ​ឥតមាន​កំណត់​។​ ​ការដែល​ពោល​ដូច្នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​ហេតុ​ថា​ ​អាត្មាអញ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជាទី​តាំង​មាំ​ ​អាស្រ័យ​នូវ​ការ​ព្យាយាម​ ​ជា​គ្រឿង​ប្រក​បរឿយៗ​ ​អាស្រ័យ​នូវ​សេចក្តី​មិន​ប្រមាទ​ ​អាស្រ័យ​នូវ​ការ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ ​ហើយ​បាន​នូវ​ចេ​តោស​មា​ធិ​ ​តាម​បែបផែន​ ​(​នៃ​ចិត្ត​របស់​យោគី​)​ ​កាលបើ​ចិត្ត​តាំងនៅ​ខ្ជាប់ខ្ជួន​ហើយ​ ​ក៏​មាន​សេចក្តី​សំគាល់​ថា​ ​លោក​មិន​មាន​ទីបំផុត​។​ ​លោក​នេះ​មិន​មាន​ទីបំផុត​ ​ឥត​កំណត់​យ៉ាងណា​ ​អាត្មាអញ​ ​ដឹង​ច្បាស់​នូវ​លោក​នេះ​ ​(​យ៉ាងនោះ​)​ ​ព្រោះ​គុណវិសេស​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី២​ ​ដែល​សមណព្រាហ្មណ៍​ទាំងឡាយ​ពួក​មួយ​ ​ជា​អ្នក​ប្រកប​ដោយ​អន្តា​នន្ត​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​ទើប​បញ្ញត្ត​ថា​ ​លោកមា​នទី​បំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636809370186233783
ទៅកាន់ទំព័រ៖