ព្រះត្រៃបិដក ភាគ ១៤

ពោល​តិះដៀល​ព្រះធម៌​ក្តី​ ​ពោល​តិះដៀល​ព្រះសង្ឃ​ក្តី​ ​បើ​អ្នក​ទាំងឡាយ​ក្រោធ​ ​ឬ​អាក់អន់​ចិត្ត​ ​ចំពោះ​ពួក​សត្វ​ទាំងនោះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​នឹង​បានដឹង​ច្បាស់​ ​នូវ​សេចក្តី​នៃ​ពាក្យពីរោះ​ ​ឬពាក្យ​អាក្រក់​ ​របស់​ពួក​សត្វ​ដទៃ​ដែរ​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើងខ្ញុំ​មិន​អាច​ដឹង​ច្បាស់​ ​នូវ​សេចក្តី​នៃ​ពាក្យ​នោះ​ទេ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​សត្វ​ដទៃ​ ​ពោល​តិះដៀល​តថាគត​ក្តី​ ​ពោល​តិះដៀល​ព្រះធម៌​ក្តី​ ​ពោល​តិះដៀល​ព្រះសង្ឃ​ក្តី​ ​អ្នក​ទាំងឡាយ​ ​គប្បី​ឃាត់​ពាក្យ​មិន​ពិត​ ​ដោយ​ពាក្យ​មិន​ពិត​ ​ចំពោះ​ពួក​សត្វ​ទាំងនោះ​ថា​ ​ពាក្យ​នេះ​មិន​ពិត​ ​ដោយហេតុនេះ​ ​ពាក្យ​នេះ​មិន​ប្រាកដ​ ​ដោយហេតុនេះ​ ​ហេតុនេះ​ ​ឥតមាន​ក្នុង​ពួក​យើង​ ​មួយវិញទៀត​ ​ពាក្យ​នេះ​ ​រក​មិនបាន​ក្នុង​ពួក​យើង​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​សត្វ​ដទៃ​ ​ពោល​សរសើរគុណ​តថាគត​ក្តី​ ​ពោល​សរសើរគុណ​ព្រះធម៌​ក្តី​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ក្តី​ ​អ្នក​ទាំងឡាយ​មិន​គួរ​ធ្វើ​សេចក្តី​រីករាយ​ ​មិន​គួរ​ធ្វើ​សោមនស្ស​ ​មិន​គួរ​ធ្វើ​សេចក្តី​ព្រើល​ចិត្ត​ ​ចំពោះ​ពួក​សត្វ​ទាំងនោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​សត្វ​ដទៃ​ ​ពោល​សរសើរគុណ​តថាគត​ក្តី​ ​ពោល​សរសើរគុណ​ព្រះធម៌​ក្តី​ ​ពោល​សរសើរគុណ​ព្រះសង្ឃ​ក្តី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​មានចិត្ត​រីករាយ​ ​ត្រេកអរ​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636809351716007346
ទៅកាន់ទំព័រ៖