ព្រះត្រៃបិដក ភាគ ១៤
បានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមាន ដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា លោកនេះ មានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ជាពាក្យមុសាវាទ។ ម្យ៉ាងទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មិនមានទីបំផុត ឥតមានកំណត់ដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះ ក៏ជាពាក្យមុសាដែរ។ មួយទៀត ពួកសមណព្រាហ្មណ៍ណា និយាយយ៉ាងនេះថា លោកនេះ មានទីបំផុតខ្លះ មិនមានទីបំផុតខ្លះដូច្នេះ។ ពាក្យរបស់ពួកសមណព្រាហ្មណ៍នោះសោត ក៏ជាពាក្យមុសាដែរ។ ឯលោកនេះ ប្រាកដជា មានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែនដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី៤ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ អាស្រ័យប្រារព្ធ ទើបបញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ បញ្ញត្តថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ ដោយហេតុ៤យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ឯពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ជាអ្នកប្រកបដោយអន្តានន្តទិដ្ឋិ
ID: 636809371052583335
ទៅកាន់ទំព័រ៖