ព្រះត្រៃបិដក ភាគ ១៤

បញ្ញត្ត​ថា​ ​លោកមា​នទី​បំផុត​ខ្លះ​ ​មិន​មាន​ទីបំផុត​ខ្លះ​ ​ពួក​សមណព្រាហ្មណ៍​ទាំងអស់​នោះ​ ​រមែង​បញ្ញត្ត​ដោយហេតុ៤យ៉ាងនេះ​ឯង​ ​ឬក៏​បណ្តា​ហេតុ​ទាំង៤យ៉ាង​នុ៎ះ​ ​ដោយហេតុ​ណាមួយ​ ​មិន​មានហេតុ​ដទៃ​ ​ក្រៅពី​ហេតុ៤យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ហេតុ​នៃ​ទិដ្ឋិ៤ប្រការ​នោះ​ថា​ ​ហេតុ​នៃ​ទិដ្ឋិ​ទាំងនេះ​ ​ដែល​បុគ្គល​កាន់​យក​យ៉ាងនេះ​ ​ដែល​បុគ្គល​ប្រកាន់​ខុស​យ៉ាងនេះ​ ​រមែង​មាន​គតិ​យ៉ាងនេះ​ ​មានការ​ប្រព្រឹត្តទៅ​ក្នុង​បរលោក​យ៉ាងនេះ​។​ ​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ទិដ្ឋិ​នោះ​ផង​ ​ដឹង​ច្បាស់​ ​(​នូវ​សីល​ ​សមាធិ​ ​និង​សព្វញ្ញុតញ្ញាណ​)​ ​ដែល​ជា​គុណជាត​លើសលុប​ជាង​នោះ​ទៅទៀត​ផង​ ​កាលបើ​ដឹង​ច្បាស់​នូវ​គុណវិសេស​នោះ​ហើយ​ ​ក៏​មិនបាន​ប្រកាន់​ខុស​ឡើយ​។​ ​មួយទៀត​ ​កាលបើ​ព្រះ​តថាគត​ ​មិនបាន​ប្រកាន់​ខុស​ហើយ​ ​ក៏​ដឹង​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿងរ​លត់​ទៅ​នៃ​(​បរា​មា​សក្កិ​លេស​)​ដោយខ្លួនឯង​ ​ទាំង​ដឹង​ច្បាស់​នូវ​ហេតុ​ ​ដែល​នាំឲ្យកើត​ឡើង​នៃ​វេទនា​ផង​ ​នូវ​សេចក្តី​អស់​ទៅ​នៃ​វេទនា​ផង​ ​នូវ​សេចក្តី​ឆ្ងាញ់​ពិសា​ ​របស់​វេទនា​ផង​ ​នូវ​ទោស​របស់​វេទនា​ផង​ ​នូវ​កិរិយា​រលាស់ចោល​នូវ​វេទនា​ផង​ ​ដោយ​គួរ​តាមពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ផុត​ស្រឡះ​ហើយ​ចាក​កិលេស​ ​ព្រោះ​មិន​ប្រកាន់​នូវ​ធម៌​ណាមួយ​ ​មាន​ខន្ធ​ជាដើម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636809371274286016
ទៅកាន់ទំព័រ៖