ព្រះត្រៃបិដក ភាគ ១៤

បុគ្គល​នោះ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាកុសល​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាអកុសល​ទេ​ ​កាលបើ​អាត្មាអញ​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាកុសល​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាអកុសល​ទេ​ ​នឹង​អះអាង​ថា​ ​នេះ​ជាកុសល​ក្តី​ ​នឹង​អះអាង​ថា​ ​នេះ​ជាអកុសល​ក្តី​ ​ពាក្យ​នៃ​អាត្មាអញ​នោះ​ ​នឹងជា​មុសា​ ​ពាក្យ​នៃ​អាត្មាអញ​ណា​ ​ជាមុ​សា​ ​ពាក្យ​នោះ​ ​នឹងជា​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​នៃ​អាត្មាអញ​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ណា​របស់​អាត្មាអញ​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​នោះ​ ​នឹងជា​អន្តរាយ​នៃ​អាត្មាអញ​។​ ​ព្រោះតែ​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ ​បាន​ជា​បុគ្គល​នោះ​ ​មិន​អះអាង​ថា​ ​នេះ​ជាកុសល​ ​មិន​អះអាង​ថា​ ​នេះ​ជាអកុសល​ឡើយ​ ​ព្រោះ​ខ្លាច​មុសាវាទ​ ​ព្រោះ​ខ្ពើម​មុសាវាទ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ថា​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាងនេះ​ក៏​មិនមែន​(​១​)​ ​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាងនោះ​ ​ក៏​មិនមែន​(​២​)​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាង​ដទៃ​ ​ក៏​មិនមែន​(​៣​)​ ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ត្រង់​ពាក្យ​ដែល​ថា​ ​យ៉ាងនេះ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​អាការ​សួ​រណា​ៗ​ ​ដែល​មិន​មាន​ទី​កំណត់​។​ ​(​២​)​ ​ត្រង់​ពាក្យ​ថា​ ​យ៉ាងនោះ​ ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​សស្ស​ត​វាទ​ ​គឺ​ពាក្យ​ពោល​ថា​ ​លោក​ទៀង​ ​(​បព្វៈ២៧​ ​២៨​ ​២៩​ ​៣០​)​។​ ​(​៣​)​ ​ត្រង់​ពាក្យ​ថា​ ​យ៉ាង​ដទៃ​ ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​ឯក​ច្ច​សស្ស​ត​ឯក​ច្ច​អ​សស្ស​ត​វាទ​ ​គឺ​ពាក្យ​ថា​ ​លោក​ទៀង​ខ្លះ​ ​មិន​ទៀង​ខ្លះ​ ​(​បព្វៈ​ ​៣១​ ​៣២​ ​៣៣​ ​៣៤​)​។​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636809372236841071
ទៅកាន់ទំព័រ៖