ព្រះត្រៃបិដក ភាគ ១៤

សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​មិនមែន​ ​ក៏ទេ​(​១​)​ ​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​មិនមែន​ក៏ទេ​ ​ក៏​មិនមែន​ដែរ​(​២​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី១​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​កាលបើ​មាន​អ្នកណាមួយ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​។​
 [​៤០​]​ ​ក្នុង​ហេតុ​ទី២ទៀត​ថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាកុសល​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាអកុសល​ទេ​។​ ​បុគ្គល​នោះ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាកុសល​ ​
​(​១​)​ ​ត្រង់​ពាក្យ​ថា​ ​សូន្យ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​ឧច្ឆេទវាទ​ ​គឺ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​សូន្យ​ ​មិនកើត​ទៀត​។​ ​(​២​)​ ​ត្រង់​ពាក្យ​ថា​ ​មិន​សូន្យ​ក៏​មិនមែន​ ​ជា​ពាក្យ​ឃាត់​ត​ក្កី​វាទ​ ​គឺ​ពាក្យ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​មិនមែន​ជា​មាន​ ​មិនមែន​ជា​គ្មាន​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636809372681136483
ទៅកាន់ទំព័រ៖