ព្រះត្រៃបិដក ភាគ ១៤
មិនដឹងតាមពិតថា នេះជាអកុសលទេ កាលបើអាត្មាអញ មិនដឹងតាមពិតថា នេះជាកុសល មិនដឹងតាមពិតថា នេះជាអកុសលយ៉ាងនេះហើយ នឹងអះអាងថា នេះជាកុសល ឬនឹងអះអាងថា នេះជាអកុសល ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈ
(១)ក្តី នៃអាត្មាអញ នឹងមានក្នុងរឿងរ៉ាវណា ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី បដិឃៈក្តី នៃអាត្មាអញ នឹងមានក្នុងរឿងរ៉ាវនោះ ធម្មជាត មានឆន្ទៈជាដើមនោះ ជាឧបាទានរបស់អាត្មាអញ ធម៌ណាជាឧបាទាននៃអាត្មាអញ ធម៌នោះ នឹងជាសេចក្តីចង្អៀតចង្អល់នៃអាត្មាអញ ធម៌ណាជាសេចក្តីចង្អៀតចង្អល់របស់អាត្មាអញ ធម៌នោះ នឹងជាអន្តរាយនៃអាត្មាអញ។ ព្រោះសេចក្តីត្រិះរិះដូច្នេះ បានជាបុគ្គលនោះ មិនអះអាងថា នេះជាកុសល មិនអះអាងថា នេះជាអកុសលឡើយ ព្រោះខ្លាចឧបាទាន ព្រោះខ្ពើមឧបាទាន កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការបោះវាចា បោះសំដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនេះក៏មិនមែន។ សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនោះ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញរបស់ខ្ញុំ
(១) អដ្ឋកថា ថា សេចក្តីត្រេកអរមានកំឡាំងថយ ហៅឆន្ទៈ សេចក្តីត្រេកអរមានកំឡាំងក្លា ហៅរាគៈ សេចក្តីក្រោធមានកំឡាំងថយ ហៅទោសៈ សេចក្តីក្រោធមានកំឡាំងក្លា ហៅបដិឃៈ។
ID: 636809373075509040
ទៅកាន់ទំព័រ៖