ព្រះត្រៃបិដក ភាគ ១៤

ថា​ ​មិនមែន​ក៏ទេ​ ​ក៏​មិនមែន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី២​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​កាលបើ​មាន​អ្នកណាមួយ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​។​
 [​៤១​]​ ​ក្នុង​ហេតុ​ទី៣ទៀត​ថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាកុសល​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាអកុសល​ទេ​។​ ​បុគ្គល​នោះ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាកុសល​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាអកុសល​ឡើយ​ ​កាលបើ​អាត្មាអញ​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាកុសល​ ​មិនដឹង​តាមពិត​ថា​ ​នេះ​ជាអកុសល​ដូច្នេះហើយ​ ​នឹង​អះអាង​ថា​ ​នេះ​ជាកុសល​ក្តី​ ​នឹង​អះអាង​ថា​ ​នេះ​ជាអកុសល​ក្តី​ ​ក្រែង​មាន​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ជា​បណ្ឌិត​ ​មាន​ប្រាជ្ញា​ដ៏​ល្អិត​ ​ដឹង​ច្បាស់​នូវ​វាទៈ​របស់​អ្នកដទៃ​ ​អាច​ទំ​លាយ​នូវ​ទិដ្ឋិ​ ​របស់​បុគ្គល​ដទៃ​បាន​ ​ដោយ​កំឡាំង​ប្រាជ្ញា​របស់​ខ្លួន​ ​មាន​សភាព​ដូចជា​ខ្មាន់ធ្នូ​ ​ជា​អ្នក​បាញ់​រោម​ទ្រាយ​(​១​)​
​(​១​)​ ​សព្ទ​នេះ​ ​ប្រែថា​ ​មាន​សភាព​ដូច​ខ្មាន់ធ្នូ​ ​ជា​អ្នក​បាញ់​រោម​ចុងកន្ទុយ​សត្វ​ ​ដូច្នេះ​ក៏បាន​។​
ថយ | ទំព័រទី ៦៦ | បន្ទាប់
ID: 636809373512684045
ទៅកាន់ទំព័រ៖