ព្រះត្រៃបិដក ភាគ ១៤

សមណព្រាហ្មណ៍​ទាំងនោះ​ ​គប្បី​សាកសួរ​ ​គប្បី​ជជីកសួរ​ ​គប្បី​សួរដេញដោល​ ​ចំពោះ​អាត្មាអញ​ ​ក្នុង​កុសល​ ​និង​អកុសល​នោះ​ ​(​បើ​)​ ​សមណព្រាហ្មណ៍​ណា​ ​គប្បី​សាកសួរ​ ​គប្បី​ជជីកសួរ​ ​គប្បី​សួរដេញដោល​ចំពោះ​អាត្មាអញ​ ​ក្នុង​កុសល​ ​និង​អកុសល​នោះ​ ​អាត្មាអញ​ ​មុខ​ជា​នឹង​មិន​អាច​ដោះស្រាយ​ ​នូវ​ប្រស្នា​របស់​ពួក​សមណព្រាហ្មណ៍​នោះ​បានទេ​ ​បើ​អាត្មាអញ​ ​មិន​អាច​នឹង​ដោះស្រាយ​នូវ​ប្រស្នា​ដោយហេតុ​ណា​ហើយ​ ​ហេតុ​នោះ​ ​នឹងជា​សេចក្តី​ចង្អៀតចិត្ត​នៃ​អាត្មាអញ​ ​ធម៌​ណា​ជា​សេចក្តី​ចង្អៀតចិត្ត​របស់​អាត្មាអញ​ ​ធម៌​នោះ​ ​នឹងជា​អន្តរាយ​នៃ​អាត្មាអញ​។​ ​ព្រោះ​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ ​បាន​ជា​បុគ្គល​នោះ​ ​មិន​អះអាង​ថា​ ​នេះ​ជាកុសល​ ​មិន​អះអាង​ថា​ ​នេះ​ជាអកុសល​ ​ព្រោះ​ខ្លាច​ពាក្យសួរ​ដេញដោល​ ​ព្រោះ​ធុញថប់​នឹង​ពាក្យសួរ​ដេញដោល​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ថា​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាងនេះ​ក៏​មិនមែន​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាងនោះ​ ​ក៏​មិនមែន​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាង​ដទៃ​ ​ក៏​មិនមែន​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​មិនមែន​ ​ក៏ទេ​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​មិនមែន​ក៏ទេ​ ​ក៏​មិនមែន​ដែរ​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636809373874584744
ទៅកាន់ទំព័រ៖