ព្រះត្រៃបិដក ភាគ ១៤

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី៣​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​។​
 [​៤២​]​ ​ក្នុង​ហេតុ​ទី៤ទៀត​ថា​ ​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​តើ​ព្រោះ​អាស្រ័យ​អ្វី​ ​ព្រោះ​ប្រារព្ធ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​សមណៈ​ ​ឬ​ព្រាហ្មណ៍​ ​ជា​មនុស្ស​មាន​ប្រាជ្ញា​ទន់​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​។​ ​បុគ្គល​នោះ​ឯង​ ​ហេតុតែ​មាន​ប្រាជ្ញា​ទន់​ ​ហេតុតែ​ល្ងង់ខ្លៅ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ថា​ ​បើ​អ្នក​សួរ​ខ្ញុំ​ថា​ ​លោកខាងមុខ​មាន​ឬទេ​ ​បើ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​យ៉ាងនេះ​ថា​ ​លោកខាងមុខ​មាន​ ​ខ្ញុំ​នឹង​មិន​អះអាង​ដល់​អ្នក​ថា​ ​លោកខាងមុខ​មាន​ ​(​ម្តេច​បាន​)​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ ​ថា​យ៉ាងនេះ​ ​ក៏​មិនមែន​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាងនោះ​ ​ក៏​មិនមែន​។​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636809374240275660
ទៅកាន់ទំព័រ៖