ព្រះត្រៃបិដក ភាគ ១៤
សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែន ក៏ទេ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ។ បើអ្នកសួរខ្ញុំថា លោកខាងមុខមិនមានឬ។បេ។ លោកខាងមុខ មានខ្លះ មិនមានខ្លះឬ។ លោកខាងមុខ មានក៏មិនមែន មិនមានក៏មិនមែនឬ។ សត្វទាំងឡាយ ដែលមានកំណើតជាឧបបាតិកៈមានឬ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈ មិនមានឬ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈ មានខ្លះ មិនមានខ្លះឬ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈ មានក៏មិនមែន មិនមានក៏មិនមែនឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់មានឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មិនមានឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មានខ្លះ មិនមានខ្លះឬ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ និងអាក្រក់ មានក៏មិនមែន មិនមានក៏មិនមែនឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតខ្លះ មិនកើតទៀតខ្លះឬ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន
ID: 636809374485859707
ទៅកាន់ទំព័រ៖