ព្រះត្រៃបិដក ភាគ ១៤

មិនកើត​ទៀត​ក៏​មិនមែន​ឬ​។​ ​បើ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ ​នឹង​មាន​ដូច្នេះ​ថា​ ​សត្វ​លុះ​រំលាងខន្ធ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ខ្ញុំ​នឹង​មិន​អះអាង​ដល់​អ្នក​ថា​ ​សត្វ​លុះ​រំលាងខន្ធ​ទៅ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​(​ម្តេច​បាន​)​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាងនេះ​ ​ក៏​មិនមែន​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាងនោះ​ ​ក៏​មិនមែន​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​យ៉ាង​ដទៃ​ ​ក៏​មិនមែន​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​មិនមែន​ក៏ទេ​។​ ​សេចក្តី​យល់ឃើញ​របស់ខ្ញុំ​ថា​ ​មិនមែនទេ​ ​ក៏​មិនមែន​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាហេតុ​ទី៤​ ​ដែល​សមណព្រាហ្មណ៍​ពួក​មួយ​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​អាស្រ័យ​ ​ប្រារព្ធ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ហើយ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ឯង​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ ​ក្នុង​កុសល​ ​និង​អ​កុស​លនោះៗ​ ​ក៏​ដល់​នូវ​ការ​បោះ​វាចា​ ​បោះសំដី​ ​មិន​ឲ្យ​ស្លាប់​ពាក្យ​ ​ដោយហេតុ៤ប្រការ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​នីមួយ​ ​ជា​អ្នក​ប្រកបដោយ​អមរាវិក្ខេប​ទិដ្ឋិ​ ​កាលបើ​មាន​អ្នកណាមួយ​ ​សាកសួរ​ប្រស្នា​ ​ក្នុង​កុសល​ ​និង​អកុសល​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636809374747714684
ទៅកាន់ទំព័រ៖