ព្រះត្រៃបិដក ភាគ ១៤
អាស្រ័យនូវការព្យាយាម ជាគ្រឿងដុតកំដៅកិលេស អាស្រ័យនូវការព្យាយាម ជាទីតាំងមាំ អាស្រ័យនូវការព្យាយាម ជាគ្រឿងប្រកបរឿយៗ អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្តទុកដាក់ដោយប្រពៃ ហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្តរបស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រលឹកបាន កំណត់ត្រឹមកាលដែលខ្លួនមានសញ្ញាកើតឡើង មិនបានរលឹកហួសអំពីកំណត់នោះឡើយ។ បុគ្គលនោះ ពោលយ៉ាងនេះថា ខ្លួន និងលោក កើតឡើងដោយឥតហេតុ។ ការពោលដូច្នោះ តើព្រោះហេតុអ្វី។ ព្រោះថា អាត្មាអញ ក្នុងកាលពីមុន ក៏មិនបានកើតទេ កើតតែក្នុងកាលឥឡូវនេះ តទៅមុខទៀត ក៏មិនបានកើតដែរ ព្រះបង្អោនចិត្តទៅ ដើម្បីជាអ្នកស្ងប់រម្ងាប់ហើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាហេតុទី១ ដែលសមណព្រាហ្មណ៍ពួកមួយ ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ អាស្រ័យ ប្រារព្ធ ទើបបញ្ញត្តនូវខ្លួននិងលោក ថាកើតឡើងដោយឥតហេតុ។
[៤៤] ក្នុងហេតុទី២ទៀតថា ពួកសមណព្រាហ្មណ៍ដ៏ចំរើន ជាអ្នកប្រកបដោយអធិច្ចសមុប្បន្នទិដ្ឋិ បញ្ញត្តនូវខ្លួន និងលោកថា កើតឡើងដោយឥតហេតុ ព្រោះអាស្រ័យអ្វី ព្រោះប្រារព្ធអ្វី។ ម្នាលភិក្ខុទាំងឡាយ បុគ្គល
ID: 636809375291225771
ទៅកាន់ទំព័រ៖